Wednesday, November 4, 2015

ប្រ​វត្ត​ស្នេហា​ជូ​ចត់​របស់លោក Lee Kuan Yew




​រឿង​រាវ​ស្នេហា​ជ្រាលជ្រៅ​របស់​បិតា​សឹង្ហ​បុរី មិត្ត​១០០​ឆ្នាំ​របស់គាត់​កាន់​ដៃ​គាត់​ដើរ​ពេញ​មួយជីវិត​គឺ​អ្នកស្រី​Kwa Geok Choo ដើរ​កាន់​ដៃ​គ្នា ជួប​ការលំបាក សប្បាយ ទុក្ខ ជាមួយគ្នា​រហូតមក ។​ពួកគាត់​ទាំងពីរ​ស្ទើរតែ​មិនដែល​ឃ្លាត​ពីគ្នា​សូម្បី​១​វិនាទី ជា​គូស្នេហ៍​ដែល​នៅ​ជាមួយគ្នា​គ្រប់ពេលវេលា មិន​ថា​នៅក្នុង​ប្រទេស​រឺ​ក្រៅប្រទេស​ឡើយ​។ នៅ​សកល​វិទ្យាល័យ​Raffles ពួកគាត់​ទាំងពី​ជា​គូប្រជែង​ផ្នែក​សិក្សា និង​កំពូល​សិស្ស​ពូកែ​ប្រចាំ​ថ្នាក់ ។ នៅ​ឆ្នាំ​១៩៤៤​ក្នុងពេលដែល​ជប៉ុន​គ្រប់គ្រង​សិង្ហ​បុរី ពួកគាត់​ណាត់​ជួបគ្នា​ទទួលទាន​អាហារ​ពេល​ល្ងាច​ខួបកំណើត​២១​ឆ្នាំ​របស់លោក​លី​ក្វាន់​យូ​។ ក្រោយ​ចប់​សង្គ្រាមលោក​លី​ក្វាន់​យូ បាន​ទៅ​រៀន​បន្ត​ផ្នែក​ច្បាប់​នៅ​ប្រទេស​អង់គ្លេស លោកស្រី​Kwa Geok Choo សុខចិត្ត​រងចាំ​ការ​ត្រលប់​មកវិញ​របស់លោក ។​មុនពេល​ដែល​លោក​ចេញទៅ​បន្ត​ការសិក្សា​នៅ​អង់គ្លេស​នៅ​ឆ្នាំ​១៩៤៦ ពួកគាត់​មាន​ពេលវេលា​នៅ​ជាមួយគ្នា ដើរលេង ថតរូប​ជាមួយគ្នា​ជាច្រើន បើ​ទោះ​Mrs Lee គាត់​បាន​ជាប់​អាហារ​រូបករណ៍ Queen’s Scholarship នៅ​ឆ្នាំក្រោយ តែ​ត្រូវ​រងចាំ​ដោយសារ​មិនមាន​ផ្នែក​សេដ្ឋកិច្ច​ដែល​ត្រូវ​នឹង​គាត់ ចឹ​ង​លោកស្រី​ត្រូវ​ចាំ​រហូតដល់​ឆ្នាំ​១៩៤៨​។​នៅ​ប្រទេស​អង់គ្លេស​លោក​លី រៀន​នៅ​សាលា​Cambridge’s Fitzwilliam ហើយ​បាន​ព្យាយាម​ហៅ​លោកស្រី​លី​ទៅ​រៀន​បន្ត​ជាមួយ​គាត់​នៅ​អង់គ្លេស លោកស្រី​បាន​យល់ព្រម​និង​ទៅដល់​អង់គ្លេស​នៅ​២​ខែក្រោយ​មក ក្នុងពេល​វិស្សមកាល​បុណ្យ​គ្រិ​ស្មា​ក់ លោក​លី​និង​លោកស្រី​បាន​រៀបការ​ជាមួយគ្នា​នៅ​Stratford-upon-avon ស្ងាត់ៗ​ដោយ​មិន​អោយគេ​ដឹង ព្រោះថា​ម្តាយ​ឪពុក​ទាំងសង្ខាង​និង​ខាង​នាយក​អាហារូបករណ៍​ប្រាកដថា​យល់ព្រម​មង្គលការ​នោះទេ​។​ពួកគាត់​ទាំង​២​នាក់​បាន​ត្រលប់​មកវិញ​នៅ​ឆ្នាំ​១៩៥០​ខែសីហា ហើយក៏​បាន​រៀបការ​ត្រឹមត្រូវ​តាមច្បាប់​ជា​លើក​ទី​២​នៅ​ថ្ងៃទី​៣០ កញ្ញា​១៩៥០ នោះ​ហើយ​ក៏បាន​បង្កើតជា​សហ​គ្រាស​Lee&lee ជាមួយ​បងប្រុស​ដែលជា​កីឡាករ​វាយ​សី​។​
ក្រោយមក​លោក​បាន​ចូលរួម​ក្នុង​ឆាកនយោបាយ​ដោយបាន​បង្កើត​គណបក្ស People’s Action Party ហើយ​ប្រ​ព្ធ​របស់លោក លោកស្រី​លី​ជា​អ្នកសរសេរ​ច្បាប់​នៅក្នុង​គណបក្ស​ផង ។ នៅ​ឆ្នាំ​១៩៥៩ ការបោះឆ្នោត​បាន​ឈានចូល​មកដល់ លោកស្រី​លី​បាន​ទាក់ទាញ​ស្ត្រី អោយ​បោះឆ្នោត​ជូន​បក្ស​People’s Action Party តាមរយៈ​ឃោសនា​តាម​វិទ្យុ​។ ក្រោយមក​លោកស្រី​ក៏​ជា​អ្នករៀបចំ​តាក់តែង​ច្បាប់​ដើម្បី​ប្រើ​ក្នុងប្រទេស​ផង ការងារ​ទាំងឡាយ​រប​ស់លោក​លី​គឺ​តែងតែមាន​លោកស្រី​លី​នៅ​ពីក្រោយ​។​រឿងរ៉ាវ​ជាច្រើន​ដែល​ពួកគាត់​បាន​ឆ្លងកាត់ គឺ​ការរស់នៅ​ដោយ​ចេះ​អធ្យាស្រ័យ សេចក្តី​អាណិត ស្រលាញ់​អោយ​គ្នា​ទៅវិញទៅមក​បានធ្វើអោយ​ស្នេហា​របស់​ពួកគាត់​ក្លាយទៅជា​អមតៈ ។​
​មួយរយៈ​ក្រោយមក​លោកស្រី​លី​មាន​ជំងឺ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល ដែល​កាលនោះ​ពួកគាត់​ស្ថិតនៅ​ទីក្រុង​ឡុង​ប្រទេស​អង់គ្លេស ពួកគាត់​ក៏​ត្រលប់មក​សឹង្ហ​បុរី​វិញ​ដើម្បី​ធ្វើការ​វះកាត់ ក្នុងពេលនោះ​លោក​លី​បាន​ពិនិត្យ​សុខភាព​រកឃើញថា​មាន​ជំងឺ​តំរង់​នោម​ក្រពេញ​ប្រូ​ស្តា​ត​ដែល​ត្រូវ​ការវះកាត់​ដូចគ្នា ក្រុមគ្រូពេទ្យ​បានដាក់​គ្រែ​គេង​ពួកគាត់​ជិតគ្នា​ដូចនេះ​ពួកគាត់​អាច​វះកាត់​បាន​និង​គេង​នៅក្បែ​គ្នា ។ ក្រោយពេល​វះកាត់​ហើយ លោកស្រី​លី​បានជា​ពី​ជំងឺ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល តែ​នៅ​ស្ពឹក​ផ្នែក​ខាងឆ្វេង​នៃ​រាងកាយ កំរើក​មិនបាន លោក​លី​តែងតែ​អង្គុយ​នៅ​ខាងឆ្វេង​ដៃ​របស់​លោកស្រី ដើម្បី​បញ្ចុក​បាយ​ឲ្យ​គាត់ រួមទាំង​រៀបចំ​ថ្នាំពេទ្យ​និង​ពេលវេលា​សំរាប់​លោកស្រី​លេបថ្នាំ​ផង​។ លោកស្រី​លី​ត្រូវការ​មាន​អ្នកមើលការខុសត្រូវ​ដិតដល់​ចំពោះ​កំរិត​នៃ​ជាតិ​កូ​ឡេ​ស្តូ​រាល់​ក្នុង​ខ្លួន​គាត់ តែ​ពួកគាត់​នៅតែ​នៅ​ជាមួយគ្នា និង​ធ្វើដំណើរ​ទៅគ្រប់​ទីកន្លែង​ជាមួយគ្នា ហើយ​ពួកគាត់​តែងតែ​រើសយក​សណ្ឋាគា​ដែលមាន​អាងទឹក ព្រោះ​លោក​លី​ចូលចិត្ត​ហែល​ទឹក តែ​ក្រោយមក​នៅ​ឆ្នាំ​២០០៨ ជំងឺ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល​របស់លោក​ស្រី​លី​កាន់តែ​ធ្ងន់ បណ្តាលអោយ​គាត់​មិនអាច​និយាយ កម្រើក​បាន គាត់​គេង​នៅលើ​គ្រែ រងចាំ​លោក​លី​មកពី​ធ្វើការ​វិញ លោក​លី​ចំណាយពេល​នៅក្បែរ​គ្រែ​របស់​លោកស្រី និយាយ និង​អាន​ព័ត៌មាន កំណាព្យ និង​អាន​សៀវភៅ​ដែល​លោកស្រី​លី​ចូលចិត្ត​អោយ​លោកស្រី​ស្តាប់​រាល់​ពេលដែល​គាត់​ត្រលប់​ពី​ធ្វើការ​វិញ​។ ចាប់ពីពេលនោះ​មក លោក​លី​ក្វាន់​យូ​ទៅណា​មក​ណា​តែម្នាក់ឯង ពេលខ្លះ​គាត់​តានតឹង​ខ្លាំង ពេលខ្លះ​គាត់​នឹក​អាណិត​ប្រពន្ធ គាត់​ធ្វើ​សមាធិ ហាត់ប្រាណ​និង​ព្យាយាម​ធ្វើខ្លួន​ឲ្យ​រវល់​អោយ​ច្រើន​ដើម្បី​រំងាប់​អារ​ម្ម​ណ៏​។​

​លោក​លី​បាន​និយាយថា​“I can’t break down. Life has got to go on. I try to busy myself, but from time to time in the moments, my mind goes back to the happy days when we were up and about together,​។​នៅ​ឆ្នាំ​២០១៤ ខែតុលា លោកស្រី Kwa Geok Choo បានទទួល​មរណៈភាព ដែលជា​ទុក្ខ​ដ៏​ធំ​មួយ​សំរាប់​លោក​លី គ្រានោះ​លោក​លី​បាន​និយាយថា​“Without her, I would be a different man, with a different life. She devoted herself to me and our children. She was always there when I needed her.“She has lived a life full of warmth and meaning. I should find solace in her 89 years of life well lived. But at this moment of the final parting, my heart is heavy with sorrow and grief.” ក្រោយមក​លោក​លី​មាន​ជំងឺមហារីក​សួត​កាន់តែ​ធ្ងន់ធ្ងរ ដែល​ត្រូវ​គេង​នៅ​បន្ទប់​ICU រហូត ហើយ​នៅវេលា​ម៉ោង​៣៖១៨​នាទី​ទៀបភ្លឺ នៅ​ថ្ងៃទី​២៣ មីនា ឆ្នាំ​២០១៥​លោក​លី​បានទទួល​មរណៈភាព ក្នុង​អាយុ​៩១​ឆ្នាំ​ដោយ​ជំងឺ​នៅ​មន្ទីរពេទ្យ​សឹង្ហ​បុរី ៕


No comments:

Post a Comment