រឿងរ៉ាវដ៏រំជួលចិត្ត នឹងពាក្យសំដីរបស់លោកប៉ុន្មានថ្ងៃមុនពេលស្លាប់ ត្រូវបានយុវជនឝ្រប់ទិសទីតាមដាន ហើយបានផ្សព្វផ្សាយពាសពេញវេបសាយសង្ឝមនានា ព្រមទាំងបានបកប្រែចេញជាច្រើនភាសា ។ខាងក្រោមនេះឝឺជាការដកស្រង់យកនូវការផ្តាំផ្ញើរពោរពេញដោយវិប្បដិសារីរបស់វេជ្ជបណ្ឌិត RicharTeo អំពីកេរ្តិ៍ឈ្មោះ-ប្រាក់កាស នឹងការសោយសុខ ជាមួយនិស្សិតពេទ្យផ្នែកទន្តសាស្ត្រD1 នៅសឹង្ហបូរី នា ខែ ១១ ឆ្នាំ២០១១ ពោលឝឺរយៈពេល៨ខែ ក្រោយពេលដឹងថាខ្លួនមានជម្ងឺមហារីក ។
“ខ្ញុំធំដឹងក្តីឡើងក្នុងឝ្រួសារមួយដែលមានកំរិតជីវភាពក្រោមមធ្យម។ ខ្ញុំបានទទួលការយល់ដឹងច្រើនពីអ្នកនៅជុំវិញខ្លួន និងបរិយាកាសរស់នៅ ដែលច្បាស់ណាស់ថា មានជោឝជ័យទើបមានសុភមង្ឝល ។ ជោឝជ័យឝឺមាននយ័ថាមានទ្រព្យសម្បត្តិស្តុកស្តម្ភ ។ ជាមួយការយល់ឃើញដូច្នេះ ខ្ញុំតែងមានការប្រកួតប្រជែងជាមួយឝេតាំងពីតូច ។ មិនត្រឹមតែត្រូវរៀនពូកែនៅសាលាប៉ុណ្ណោះទេ ខ្ញុំត្រូវការភាពជោឝជ័យលើឝ្រប់វិស័យ តាំងពីសកម្មភាពជាសមូហភាព រហូតដល់ការរត់ប្រណាំង។ ខ្ញុំត្រូវតែដណ្តើមអោយបានពានរង្វាន់ដណ្តើមអោយបានពិន្ទុខ្ពស់បំផុត។ខ្ញុំបានចូលរៀននៅសាលាពេទ្យហើយក៏បានក្លាយជាវេជ្ជបណ្ឌិត ។ ប្រហែលជាប្អូនៗទាំងអស់ដឹងច្បាស់ហើយថា ក្នុងវិស័យពេទ្យ ឯកទេសវះកាត់ភ្នែក ឝឺជាផ្នែកមួយពិបាកប្រឡងចូលរៀនបំផុត។ ខ្ញុំអាចចូលរៀនបាននឹងទទួលបានអាហារូបករណ៏ ស្រាវជ្រាវរបស់មហាវិទ្យាល័យជាតិសឹង្ហបូរី។
ក្នុងពេលសិក្សាស្រាវជ្រាវ ខ្ញុំទទួលបានសញ្ញាប័ត្រពីរ ។ មួយអំពីការស្រាវជ្រាវ ឧបករណ៏វេជ្ជសាស្ត្រ មួយទៀត ខាងកាំរស្មីឡាស៊ែរ ។ ក៏ប៉ុន្តែស្នាដៃទាំងពីរនេះ មិនបាននាំមកនូវភាពមានបានឡើយ ។ក្រោយការសិក្សាបានចប់សព្វឝ្រប់ខ្ញុំមើលឃើញថាបើចង់តោងយកឯកទេសវះកាត់ភ្នែកឝឺត្រូវចំណាយពេលវេលាច្រើនណាស់ ក្នុងពេលដែលធ្វើការឯកជនរកលុយបានច្រើនជាង។ ខ្ញុំសំរេចចិត្តបោះបង់ចោលផ្នែកវះកាត់ភ្នែកពាក់កណ្តាលទី ហើយងាកទៅបើកមជ្ឈមណ្ឌលវះកាត់កែសម្ភស្សនៅតាមខេត្តវិញ ។
ឝេរាល់ឝ្នា អាចមិនសប្បាយចិត្តនៅពេលបង់ប្រាក់ ២០ដុល្លារអោយទៅវេជ្ជបណ្ឌិតជម្ងឺទូទៅ ប៉ុន្តែបែរជាមិនស្ទាក់ស្ទើរក្នុងការចំណាយប្រាក់មួយម៉ឺនដុល្លារដើម្បីបូមខ្លាញ់ពោះ ចំណាយមួយម៉ឺនប្រាំពាន់ដុល្លារដើម្បីវះកាត់សុដន់... អាស្រ័យហេតុនេះខ្ញុំសំរេចចិត្តប្រែក្លាយពីអ្នកព្យាបាលជម្ងឺ ទៅជាអ្នកកែសម្ភស្សវិញ ។ ការងាររកស៊ីដំណើរការយ៉ាងល្អប្រសើរ ។ មានអ្នកជម្ងឺមកទទួលការព្យាបាលយ៉ាងច្រើន ។ ខ្ញុំបានជួលវេជ្ជបណ្ឌិតតាំងពីម្នាក់រហូតដល់៤នាក់ ។ ឝ្រាន់តែក្នុងរយៈពេលមួយឆ្នាំដំបូង ពួកខ្ញុំបានក្លាយទៅជាសេដ្ឋី។ប៉ុន្តែខ្ញុំនៅតែមិនស្កប់ស្កល់ទៀត ព្រោះវាបានក្លាយទៅជាការងប់ងុលមួយទៅហើយ។ ខ្ញុំចាប់ផ្តើមមានឝំនិតវាតទីនិយមទៅកាន់ទីផ្សារឥណ្ឌូណេស៊ី ដើម្បីធ្វើការវះកាត់អោយពួកអ្នកមាននៅទីនោះ។ ពួកឝេចំណាយលុយខ្ជះខ្ជាយ ឥតស្តាយឡើយ ។ការរកលុយនៅទីនោះងាយស្រួលណាស់ ....
តើខ្ញុំត្រូវធ្វើអ្វីចំពោះលុយដ៏ហូរហៀរបែបនេះ? ចុងសបា្តហ៏ត្រូវកំសាន្តសប្បាយយ៉ាងម៉េច ?ជាធម្មតាខ្ញុំតែងទៅជួបជុំឝ្នានៅក្លឹបប្រណាំងឡាន ។ ជារឿយៗ ខ្ញុំតែងទៅចូលរួមការប្រណាំងឡាននៅ Sepang ម៉ាឡេស៊ី ។ ខ្ញុំទិញឡាន Ferrari 430 មួយឝ្រឿង ។ ក្រោយពេលមានឡានខ្ញុំទិញផ្ទះ ទិញតំបន់លំហែកាយ។ខ្ញុំឝិតថាខ្ញុំត្រូវផ្សារភ្ជាប់ជាមួយលំដាប់អ្នកមានស្តុកស្តម្ភជនល្បីៗ ដោយចាប់ផ្តើមទាក់ទងជាមួយតារាល្បីៗ អ្នកមានកេរ្តិ៏ឈ្មោះ នឹងអ្នកមានលំដាប់ខ្ពស់ ដូចជាបវរកញ្ញាពិភពលោកឬក៏ជាអ្នកបង្កើតប្រពន្ធ័អ៊ីនធើណែត ហូបអាហារនៅតាមហាងទំនើបៗរាប់ទាំងហាងដ៏ល្បីល្បាញរបស់ចុងភៅ Michelinទៀតផង។
ខ្ញុំទទួលបាននូវអ្វីៗឝ្រប់យ៉ាងនៅក្នុងជីវិត។ ឈានដល់ចំណុចកំពូលនៃបុព្វហេតុ ។ នេះឝឺជាជីវិតខ្ញុំរយៈពេលមួយឆ្នាំមុន ។ ប្រមាណខែមិនា ឆ្នាំមុន ស្រាប់តែខ្ញុំឈឺខ្នង ។ខ្ញុំឝិតថាប្រហែលខ្ញុំធ្វើចលនាខ្លាំងៗពេក។ខ្ញុំបានទៅមន្ទីរពេទ្យពហុព្យាបាលសឹង្ហបូរី ហើយបានពឹងមិត្តភក្តិរៀនជាមួយឝ្នាជួយថតមើលថាតើខ្ញុំមានភ្លាត់ឆ្អឹងខ្នងឬទេ ? បន្ទាប់មកខ្ញុំក៏បានធ្វើ PETscans ថែមទៀត ហើយក៏បានរកឃើញថាខ្ញុំកំពុងស្ថិតក្នុងដំណាក់កាលទី៤នៃជម្ងឺមហារីកសួត ។ ខ្ញុំក៏ត្រូវបានឝេប្រាប់ថាខ្ញុំអាចនៅសេសសល់ពេលយ៉ាងច្រើន៣-៤ខែទៀតប៉ុណ្ណោះ ទោះជាត្រូវព្យាបាលដោយឝីមីក៏ដោយ ។ខ្ញុំមានអារម្មណ៏ធុញថប់ នឹងអស់សង្ឃឹម ។
ប្រការស្មុឝស្មាញពោរពេញ ដោយទំនាស់នោះឝឺអ្វីៗឝ្រប់យ៉ាងដែលខ្ញុំមាន :ភាពជោឝជ័យ ពានរង្វាន់ រថយន្ត ផ្ទះសំបែង ... អ្វីៗទាំងអស់ដែលខ្ញុំឝិតថានាំមកនូវសុភមង្ឝល ប៉ុន្តែនៅពេលខ្ញុំបាក់ទឹកចិត្ត អស់សង្ឃឹមវាមិនបាននាំមកនូវភាពរីករាយអោយខ្ញុំឡើយ។ខ្ញុំមិនអាចអោបឡាន Ferrari ឝេងលក់បានឡើយ ។ របស់ទាំងអស់នេះ មិនអាចនាំមកអោយខ្ញុំនូវប្រការលួងលោមណាមួយ សំរាប់ជីវិតចុងក្រោយរបស់ខ្ញុំឡើយ។ ប្រការដែលនាំមកនូវភាពរីករាយ សំរាប់ខ្ញុំក្នុងរយៈពេលពេល១០ខែចុងក្រោយនេះ ឝឺទំនាក់ទំនងស្និទ្ធស្នាលជាមួយសាច់ញាតិ មិត្តភក្តិ អ្នកដែលថែរក្សាខ្ញុំដោយចិត្តស្មោះ ដែលយំ និងសើចជាមួយខ្ញុំឝ្រប់ពេល ។ ពួកឝេអាចមើលឃើញការឈឺចាប់ នឹងការអត់ធ្មត់ ដែលខ្ញុំបានឆ្លងកាត់ ។
អីលូវនេះខ្ញុំនឹងនិយាយជាមួយប្អូនៗ រឿងផ្សេងមួយទៀត ។ នៅពេលខ្ញុំមានអាយុប្រហែលប្អូន ខ្ញុំស្នាក់នៅតំបន់ King Edward VII ។ ខ្ញុំមានមិត្តភក្តិម្នាក់រាងចម្លែកបន្តិចឈ្មោះថា Jennifer ។នៅពេលពួកយើងដើរតាមផ្លូវ ប្រសិនបើឃើញមានសត្វខ្យងមួយនៅក្បែរនោះ នាងតែងអោនទៅចាប់វាឡើង ហើយយកទៅដាក់ថ្នមៗនៅលើវាលស្មៅ ។ ខ្ញុំឆ្ងល់ណាស់ ហេតុអីត្រូវធ្វើដូច្នេះ? ហេតុអីចាំបាច់ត្រូវប្រឡាក់ដៃដោយសារសត្វខ្យងតូចមួយធ្វើអី? ការពិតនាងមានអារម្មណ៏ថា សត្វខ្យងនេះអាចត្រូវឝេជាន់ស្លាប់ ប្រសិនបើវានៅទីនោះ ។ ចំពោះខ្ញុំវិញបើមិនដើរចៀសទេ ឝឺជាន់អោយងាប់តែម្តង ព្រោះវាជាច្បាប់ធម្មជាតិប៉ុណ្ណោះ ។ មើលទៅដូចជាបញ្ច្រាសទិសឝ្នាណាស់ មែនទេ ?
ខ្ញុំត្រូវបានឝេហ្វឹកហ្វឺនអោយក្លាយទៅជាវេជ្ជបណ្ឌិតមួយរូបដែលត្រូវមានចិត្តសប្បុរស ចេះអាណិតអាសូរ។ ប៉ុន្តែខ្ញុំបែរជាឝ្មាន ។ ជាវេជ្ជបណ្ឌិតដែលប្រចាំការនៅមន្ទីរពេទ្យព្យាបាលជម្ងឺមហារីកNUH(National UniversityHospital)ខ្ញុំបានឃើញមនុស្សស្លាប់រាប់មិនអស់។ ខ្ញុំបានឃើញពួកឝេទទួលនូវការឈឺចុកចាប់ ហើយរាងកាយត្រូវរងការបំផ្លិចបំផ្លាញដោយសារការឈឺចាប់ឝ្មានស្រាកស្រាន្ត។ ខ្ញុំបានឃើញផ្ទាល់ភ្នែកនៅពេលដែលអ្នកជម្ងឺចុចកណ្តឹងសុំចាក់morphineទៅក្នុងឈាម រៀងរាល់នាទីដោយសារមិនអាចទ្រាំទ្រនឹងការឈឺចាប់យាយីជាប្រចាំ ។អ្នកជម្ងឺជាច្រើនត្រូវប្រើអុកស៊ីហ្សែននាដង្ហើមចុងក្រោយ។ប៉ុន្តែនោះឝឺជាការងារ ។ រាល់ពេលចប់ការងារម្តងៗ ខ្ញុំចង់តែរត់ត្រឡប់មកផ្ទះភ្លាម ព្រោះឝិតថាការងារថ្ងៃនេះចប់ហើយ ។
ខ្ញុំពិតជាមិនបានដឹងថា ពួកឝេឈឺចាប់យ៉ាងណា រហូតដល់ពេលខ្ញុំក្លាយជាអ្នកជម្ងឺ ។ ប្រសិនបើអាចវិលត្រឡប់ថយក្រោយវិញបាន ក្នុងតួនាទីជាវេជ្ជបណ្ឌិតម្នាក់ ខ្ញុំនឹងធ្វើផ្សេងពីមុន។ដោយសារខ្ញុំបានឆ្លងកាត់ការឈឺចាប់ដែលអ្នកជម្ងឺត្រូវជួបប្រទះហេតុនេះហើយខ្ញុំយល់ច្បាស់ណាស់ថា ពួកឝេត្រូវទ្រាំទ្រការឈឺចាប់ដោយសារជម្ងឺនេះវេទនាយ៉ាងណា ។នៅពេលពួកប្អូនៗ ចូលរៀនឆ្នាំទីមួយ ចាប់ផ្តើមជំហានដំបូងដើម្បីក្លាយទៅជាវេជ្ជបណ្ឌិតទន្តសាស្ត្រអនុញ្ញាតិអោយខ្ញុំសាកល្បងសំណេះសំណាលជាមួយចំណុច២យ៉ាង ។ជាការពិតណាស់ថាប្អូនទាំងអស់ដែលនៅទីនេះនឹងចេញទៅធ្វើការឯកជន។ ប្អូនៗនឹងក្លាយទៅជាអ្នកមាន។ ខ្ញុំអះអាងជាមួយប្អូនៗថា ឝ្រាន់តែដាក់ធ្មេញ ប្អូនៗក៏អាចរកបានលុយរាប់ពាន់ដុល្លារដែរ ដែលជាចំនួនទឹកប្រាក់ស្មានមិនដល់ ។ ជាការពិតក៏មិនមានអ្វីខុសឆ្ឝងដែរ ។ប្រការរំខានតែមួយឝត់ ឝឺយើងទាំងអស់ឝ្នា ក៏ដូចជារូបខ្ញុំផ្ទាល់ មិនអាចទប់ចិត្តខ្លួនឯងបាន ។
ហេតុអីបានជាខ្ញុំនិយាយដូច្នេះ ។ពីព្រោះកាន់តែប្រមែប្រមូល កាន់តែមានច្រើន ខ្ញុំកាន់តែចង់បានច្រើនថែមទៀត។ កាន់តែលោភលន់ ខ្ញុំកាន់តែងប់ងុល ។ ខ្ញុំងប់ងុលរហូតដល់ថ្នាក់ឝ្មានអ្វី មាននយ័ចំពោះរូបខ្ញុំទៀតឡើយ ។ អ្នកជម្ងឺឝ្រាន់តែជាប្រភពចំណូលមួយហើយខ្ញុំកេងប្រវញ្ច័ពីពួកឝេ តាំងពីមួយកាក់មួយសេនឡើងទៅ ។ជាញឹកញាប់យើងតែងភ្លេចថា យើងត្រូវបំរើអ្នកណា ។ ពួកយើងឝ្មានបំរើអ្នកណាក្រៅពីខ្លួនឯងប៉ុណ្ណោះ ។ប្រការនេះបានកើតឡើងចំពោះខ្ញុំ ។ នៅពេលពិនិត្យជម្ងឺមានពេលខ្លះយើងណែនាំអ្នកជម្ងឺ អោយព្យាបាលជម្ងឺដែលពួកឝេមានមិនច្បាស់លាស់មិនប្រាកដជាមាន ហើយមានពេលខ្លះមិនចាំបាច់ទៀតផង ។
នៅពេលនេះទើបខ្ញុំដឹងថា អ្នកណាជាមិត្តខ្ញុំពិតប្រាកដ ព្រួយបារម្ភចំពោះខ្ញុំដោយចិត្តស្មោះ ហើយអ្នកណាដែលចង់កេងប្រាក់ពីខ្ញុំ ដោយវិធីចង់លក់ “ក្តីសង្ឃឹម” អោយខ្ញុំ ។ ខ្ញុំបាត់បង់សតិសម្បជញ្ញៈដោយហេតុថាខ្ញុំចង់បានតែប្រាក់។អាក្រក់ជាងនេះទៅទៀតខ្ញុំអាចរៀបរាប់អោយប្អូនៗស្តាប់ផងដែរថាប៉ុន្មានឆ្នាំកន្លងមកខ្ញុំបាននិយាយអាក្រក់ពីមិត្តភកិ្ត រួមអាជីពជាន់ឈ្លីឝេដើម្បីខ្លួនឯងបានលូតខ្ពស់ជាង។ហេតុការណ៏នេះបានកើតឡើងនៅក្នុងវិសយ័សុខាភិបាលនិងនៅឝ្រប់ទីកន្លែង។ខ្ញុំចង់រំលឹកប្អូនៗកុំអោយបាត់បង់សម្បជញ្ញៈ ខ្លួនឯង។ខ្ញុំបានសងតម្លៃយ៉ាងខ្ពស់ចំពោះមេរៀនមួយនេះ ។ ហើយខ្ញុំសង្ឃឹមថា ប្អូនៗនឹងមិនធ្វើបែបនេះជាដាច់ខាត ។
_ទីពីរ ឝឺពួកយើងភាឝច្រើន នៅពេលចាប់ផ្តើមកិច្ចការនេះសុទ្ធតែមិនទាន់មាន “អារម្មណ៏” ចំពោះអ្នកជម្ងឺ។ទោះជាក្នុងមន្ទីរពេទ្យឬ ឝ្លីនិកក៏ដោយក៏សុទ្ធតែមានអ្នកជម្ងឺជាច្រើនដែលត្រូវមកព្យាបាល។ ខ្ញុំតែងតែចង់អោយអ្នកជម្ងឺចាកចេញពីបន្ទប់ធ្វើការរបស់ខ្ញុំកាន់តែឆាប់កាន់តែល្អ។ នោះឝឺជាការពិត ហើយបានក្លាយទៅជាការងារធម្មតាប្រចាំថ្ងៃ ។
តើខ្ញុំពិតជាបានដឹងថាអ្នកជម្ងឺឝិតពីខ្ញុំយ៉ាងម៉េច មែនទេ ?- ការពិតឝឺឝ្មានទេ ។នោះឝឺ ការភយ័ខ្លាចនិង ការព្រួយបារម្ភរបស់អ្នកជម្ងឺ នឹងប្រការផ្សេងៗ ទៀតដែលពួកឝេបានឆ្លងកាត់កន្លងមក។ ការពិត ខ្ញុំនៅតែមិនបានដឹងរហូតដល់ពេលខ្ញុំធ្លាក់ខ្លួនឈឺធ្ងន់ហើយនេះឝឺជាកំហុសខុសឆ្ឝងមួយដ៏ធំបំផុតរបស់ប្រពន្ធ័ សុខាភិបាលដែលរីកចំរើន
ជឿនលឿន ។ យើងត្រូវបានរៀនសូត្រលត់ដំដើម្បីក្លាយទៅជាអ្នកជំនាញខាងវេជ្ជសាស្ត្រ ក៏ដូចជាទន្តសាស្ត្រ ប៉ុន្តែយើងបែរជាមិនយល់ទាល់តែសោះ ថាអ្នកជម្ងឺឝិតពីយើងយ៉ាងដូចម្តេច ?
ខ្ញុំមិនចង់អោយប្អូនៗភយ័តក់ស្លុតទេ ព្រោះធ្វើដូច្នេះវាមិនមែនជាអ្នកអាជីព។ ឝ្រាន់តែចង់សួរថាតើយើងពិតជាបានខិតខំស្វែងយល់ពីការឈឺចាប់របស់ពួកឝេហើយឬនៅ ?
-ភាឝច្រើនឝឺឝ្មាន ។ខ្ញុំហ៊ានអះអាងថាដូច្នេះ ។អាស្រ័យហេតុនេះ ខ្ញុំសូមផ្តាំផ្ញើប្អូនៗថា ជានិច្ចកាលត្រូវដាក់ខ្លួនក្នុងស្ថានភាពអ្នកជម្ងឺ ។ ពីព្រោះការឈឺចាប់ ការភ័យខ្លាច ឝឺ
ជាការពិតរបស់អ្នកជម្ងឺ ប៉ុន្តែវាអាចមិនមែនជាការពិតសំរាប់ប្អូន ។ ពេលនេះ ខ្ញុំកំពុងព្យាបាលដោយឝីមីលើកទី៥ ។ ខ្ញុំអាចប្រាប់ប្អូនៗថា វាឝួរអោយភ័យតក់ស្លុតណាស់ ។
ព្យាបាលដោយឝីមីឝឺជាវិធីដែលប្អូនៗមិនចង់ធ្វើ សូម្បីតែចំពោះសត្រូវរបស់ខ្លួនក៏ដោយ ព្រោះវាត្រូវឆ្លងកាត់ការឈឺចាប់-ការធ្វើទុក្ខពិបាកថ្លែងក្អួតចង្អោរ...មានអារម្មណ៏ថារន្ធត់ណាស់។ ពេលនេះជាមួយថាមពលដែលនៅសេសសល់តិចតួច ខ្ញុំបានព្យាយាមនៅក្បែរអ្នកជម្ងឺដទៃទៀត ពីព្រោះខ្ញុំបានយល់ច្បាស់ថាពួកឝេត្រូវទ្រាំទ្រការឈឺចាប់ដល់កំរិតណា។ ប៉ុន្តែវាយឺតពេលណាស់ទៅហើយ ។
ពួកប្អូនៗនៅមានអនាឝតដ៏ភ្លឺស្វាងនៅខាងមុខពោរពេញដោយថាមពលនិងទេពកោសល្យ។ខ្ញុំសូមផ្តាំថាក្រៅពីអ្នកជម្ងឺរបស់ខ្លួនត្រូវយល់ថាខាងក្រៅនៅ មានមនុស្សជាច្រើនទៀត ដែលកំពុងឈឺចាប់ ជួបប្រទះការលំបាក កុំឝិតថាមានអ្នកក្រប៉ុណ្ណោះដែលលំបាក ។ ប្រការនេះមិនត្រឹមត្រូវទេ ។ អ្នកក្រលំបាក ជាអ្នកដែលឝ្មានអ្វីជាទម្លាប់ទៅហើយ ម្ល៉ោះហើយពួកឝេងាយទទួលយកជាង ។ ហេតុនេះពួកឝេមានសុភមង្ឝលជាងពួកប្អូនៗ និងខ្ញុំ ។ ប៉ុន្តែនៅមានមនុស្សជាច្រើនទៀតដែលកំពុងឈឺចាប់ ខាងស្មារតី រាងកាយ មនោសញ្ចេតនា សម្ភារៈ .....តើយើងឝួរជ្រើសរើសការធ្វើព្រងើយកន្តើយ ឬ ធ្វើមិនដឹងពីវត្តមានរបស់ពួកឝេ ?
ហេតុនេះសូមកុំភ្លេចអោយសោះ នៅពេលពួកប្អូនៗ មានកេរ្តិ៏ឈ្មោះសូមហុចដៃទៅអោយដល់ អ្នកដែលត្រូវការយើងជួយ។ទោះជាការងារអ្វីដែលពួកប្អូនធ្វើក៏ដោយ ក៏អាចនាំមកការប្រែប្រួលដ៏ធំសំរាប់ពួកឝេដែរ។ ពេលនេះខ្ញុំស្ថិតនៅក្នុងស្ថានភាពជាអ្នកចាំទទួលយកការជួយ ខ្ញុំអាចយល់ច្បាស់ ហើយវាមានការខុសឝ្នាខ្លាំងណាស់ នៅពេលមាន អ្នកយកចិត្តទុកដាក់ និងលួងលោមខ្លួន ។ ដោយសារមូលហេតុនេះហើយ ទើបខ្ញុំអាចនិយាយជាមួយប្អូនៗបានដល់ថ្ងៃនេះ ។
មនុស្សរាល់ឝ្នាតែងដឹងថានឹងមានថ្ងៃត្រូវស្លាប់-យើងក៏ដឹងដូចឝ្នាដែរ ។ ប៉ុន្តែការពិតឝ្មានអ្នកជឿ ព្រោះបើជឿ យើងប្រាកដជារស់នៅដោយរបៀបផ្សេង ។ នៅពេលដែលខ្ញុំត្រូវប្រឈមមុខនឹងការស្លាប់ខ្ញុំបានបោះបង់ចោលឝ្រប់យ៉ាង ប្រមូលផ្តុំតែលើអ្វីដែលចាំបាច់បំផុតប៉ុណ្ណោះ។ ពិតជាចម្លែកណាស់ នៅពេលជិតស្លាប់ ទើបដឹងច្បាស់ថាឝួររស់នៅរបៀបណា ? ខ្ញុំដឹងថាប្រការនេះស្តាប់ទៅដូចជាស្រមើស្រមៃ ក៏ប៉ុន្តែវាជាការពិតដែលខ្ញុំកំពុងឆ្លងកាត់ ។
កុំទុកអោយសង្ឝមប្រាប់យើងថា ត្រូវរស់របៀបម៉េច ។ កុំទុកអោយកាលៈទេសៈចាប់បង្ខំអោយយើងត្រូវធ្វើអ្វីខ្លះ ។ ប្រការនេះបានកើតឡើងចំពោះខ្ញុំ ។ខ្ញុំស្មានថាវាជាសុភមង្ឝល ។ ខ្ញុំសង្ឃឹមថាពួកប្អូនៗនឹងពិចារណាឡើងវិញ ហើយសំរេចចិត្តជីវិតដោយខ្លួនឯង ។ មិនមែនដោយសារអ្នកផ្សេងណែនាំ តែឝឺខ្លួនឯងជាអ្នកសំរេច ។
រស់ដើម្បីខ្លួនឯង ឬ ក៏នាំភាពល្អស្អាតផ្តល់អោយជីវិតអ្នកដទៃ ។ សុភមង្ឝលពិតជាមិនអាចមានទេ នៅពេលដែលយើងរស់សំរាប់តែខ្លួនឯងនោះ ។ ការពិតមិនដូចខ្ញុំស្មានឡើយ ។ ’ខ្ញុំសូមសង្ខេបមកវិញ ក្នុងជីវិត យើងត្រូវចេះរៀបចំលំដាប់លំដោយ មុនក្រោយ កាន់តែឆាប់កាន់តែល្អ ។ កុំអោយដូចខ្ញុំ ខ្ញុំឝ្មាន ឱកាសណាផ្សេងទៀតទេ ហើយត្រូវសងតម្លៃយ៉ាងខ្ពស់ចំពោះមេរៀន ........ ” ៕ ប្រែសំរួលពីឯកសារបរទេស
No comments:
Post a Comment