Wednesday, November 4, 2015

សង្គ្រាម ប្រាំមួយ ថ្ងៃ

សង្គ្រាម​ប្រាំមួយ​ថ្ងៃ (ជា​ភាសាអង់គ្លេស: Six-Day War, ភាសាអារ៉ាប់: حرب الأيام الستة‎, ភាសាហេប្រឺ: מלחמת ששת הימים) ត្រូវ​បាន​គេ​ស្គាល់​ថា​ជា សង្គ្រាម​អារ៉ាប់-អ៊ីស្រាអែល​ឆ្នាំ​១៩៦៧, សង្គ្រាម​អារ៉ាប់-អ៊ីស្រាអែល​លើក​ទី​បី ឬ សង្គ្រាម​ខែ​មិថុនា គឺជា​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង អ៊ីស្រាអែល និង​បណ្ដា​រដ្ឋ​អារ៉ាប់​ជិតខាង​មាន អេហ្សីប (Egypt) ហ្សកដានី (Jordan) និង ស៊ីរី (Syria) ។ ប្រជាជាតិ​អារ៉ាប់​ដទៃ​ទៀត​ដូចជា អ៊ីរ៉ាក់ (Iraq), អារ៉ាប៊ីសាអ៊ូឌី(Saudi Arabia), ស៊ូដង់ (Sudan) ទុយនីស៊ី (Tunisia), ម៉ារុក (Morocco) និង អាល់ហ្សេរី (Algeria) ក៏​បាន​ផ្ដល់​កងទ័ព​ដល់​កងកម្លាំង​សម្ពន្ធមិត្ត​អារ៉ាប់​ផង​ដែរ​។
នៅ​ខែ ឧសភា ឆ្នាំ ១៩៦៧ ប្រធានាធិបតី​អេហ្សីប ណាស៊ែរ (Nasser) បាន​បណ្ដេញ​កងកម្លាំង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ ចេញពី​ឧបទ្វីប​ស៊ីណាយ (Sinai Peninsula) ដែល​បាន​ដាក់​តាំងតែពី​ឆ្នាំ ១៩៦៧ មក​ម្ល៉េះ​បន្ទាប់ពី​ផ្ទុះ​វិបត្តិ​ព្រែកជីក​ស៊ុយអេ (Suez Crisis) ឆ្នាំ ១៩៥៦​។ អេហ្សីប​ក៏​បាន​កេណ្ឌ​រថក្រោះ ១,០០០ គ្រឿង និង​ទាហាន ១០០,០០០ នាក់​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​អ៊ីស្រាអែល ដើម្បី​បិទ​ច្រកសមុទ្រ​ទីរ៉ាន (Tiran) រារាំង​មិន​ឲ្យ​នាវា​អ៊ីស្រាអែល​ដឹក​ប្រភព​ថាមពល​ចូល​អ៊ីស្រាអែល​បាន ហើយ​បាន​ប្រកាស​ឲ្យ​បណ្ដា​ប្រទេស​អារ៉ាប់​រួបរួមគ្នា​ប្រឆាំង​អ៊ីស្រាអែល​។ នៅ​ថ្ងៃ​ទី ០៥ មិថុនា ១៩៦៧ អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​មុន​ប្រឆាំង​នឹង​កងទ័ព​អាកាស​អេហ្សីប​។ ប្រទេស​ហ្សកដានី ដែល​បាន​ចុះសន្ធិសញ្ញា​ការពារ​រួមគ្នា​ជាមួយ​អេហ្សីប​កាលពី​ថ្ងៃ​ទី ៣០ ឧសភា ក្រោយមក​បាន​បើក​ការវាយប្រហារ​លើ​ភាគ​ខាងលិច​ក្រុង​ហ្សេរូសាឡឹម (Jerusalem) និង​ណេតានយ៉ា (Netanya) ។ នៅ​ពេល​បញ្ចប់​សង្គ្រាម អ៊ីស្រាអែល​បាន​ពង្រីក​ការ​កាន់កាប់ ឧបទ្វីប​ស៊ីណាយ តំបន់​ហ្កាសាស្ត្រីប (Gaza Strip) តំបន់​វេសប៊ែង (West Bank) ទីក្រុង​ហ្សេរូសាឡឹម​ខាងកើត និង​ខ្ពង់រាប​ហ្គូឡាន (Golan Heights) ។ ជា​លទ្ធផល​នៃ​សង្គ្រាម​នេះ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ភូមិសាស្ត្រនយោបាយ​នៃ​តំបន់​រហូតដល់​សព្វថ្ងៃនេះ​។

ប្រវត្តិ[កែប្រែ]

លទ្ធផល​នៃ​វិបត្តិ​ព្រែកជីក​ស៊ុយអេ[កែប្រែ]

វិបត្តិ​ព្រែកជីក​ស៊ុយអេ ឆ្នាំ ១៩៥៦ បាន​តំណាង​នូវ​បរាជ័យ​ផ្នែក​យោធា ប៉ុន្តែ​ជា​ជ័យជម្នះ​ផ្នែក​នយោបាយ​សម្រាប់​អេហ្សីប​។ នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ក្នុង​ការ​ឈានទៅរក​សង្គ្រាម​ប្រាំមួយ​ថ្ងៃ​។ ដោយ​មាន​សម្ពាធ​ផ្នែក​ការទូត​ពីសំណាក់​សហរដ្ឋអាមេរិក និង​សហភាពសូវៀត បាន​បង្ខំ​ឲ្យ​អ៊ីស្រាអែល​ដក​កងទ័ព​ចេញពី​ឧបទ្វីប​ស៊ីណាយ​។
ក្រោយ​សង្គ្រាម​ឆ្នាំ ១៩៥៦ អេហ្សីប​បាន​យល់ព្រម​ឲ្យ​ដាក់​កងកម្លាំង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​នៅ​ឧបទ្វីប​ស៊ីណាយ ដើម្បី​ការពារ​កុំឲ្យ​កងកម្លាំង​ទព័ព្រៃ​ប៉ាឡេស្ទីន (Palestinian fedayeen) ឆ្លងកាត់​ព្រំដែន​ចូលទៅ​អ៊ីស្រាអែល​។
ក្រោយ​សង្គ្រាម​ឆ្នាំ ១៩៥៦ អេហ្សីប​ក៏​បាន​យល់ព្រម​បើក​ច្រកសមុទ្រ​ទីរ៉ាន​ឡើងវិញ ដើម្បីឲ្យ​នាវា​អ៊ីស្រាអែល​អាច​ចរាចរ​វិញ​បាន ដែល​ត្រូវ​បាន​ខ្ទប់​មិន​ឲ្យ​ឆ្លងកាត់​ជាហេតុ​នាំឲ្យ​ផ្ទុះ​វិបត្តិ​ព្រែកជីក​ស៊ុយអេ​។ ជា​លទ្ធផល ព្រំដែន​រវាង​អេហ្សីប និង​អ៊ីស្រាអែល​នៅតែ​ស្ថិត​ក្នុង​សភាព​ស្ងប់ស្ងាត់​មួយរយៈពេល​។
ក្រោយ​សង្គ្រាម​ឆ្នាំ ១៩៥៦ តំបន់​មជ្ឈិមបូព៌ា​បាន​ត្រឡប់​ទៅរក​អតុល្យភាព​ដោយ​គ្មាន​ដំណោះស្រាយ​ណាមួយ​អាច​បញ្ចៀស​នូវ​ជម្លោះ ដែល​ញាំញី​នៅ​ក្នុង​តំបន់​បាន​ឡើយ​។ នៅពេលលនោះ ពុំ​មាន​រដ្ឋ​អារ៉ាប់​ណាមួយ​បាន​ទទួលស្គាល់​អ៊ីស្រាអែល​ទេ​។ ប្រទេស​ស៊ីរី បាន​ចូលរួម​ជាមួយ​ប្លុក​សូវៀត ចាប់ផ្ដើម​វាយប្រហារ​សង្គ្រាមឈ្លប​លើ​អ៊ីស្រាអែល​នៅ​ដើម​ទសវត្ស​ឆ្នាំ ១៩៦០ ជា​ផ្នែក​មួយ​នៃ​សង្គ្រាម​រំដោះ​ប្រជាជន ​។
សហរដ្ឋអាមេរិក​និង​សហភាពអឺរុប​យល់​ឃើញ​ថា គ្រាប់បែក​បរមាណូ​ជាយថាហេតុ​របស់​អៀរ៉ង់​នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ សម្រាប់​ភូមិភាគ​ដើមបូព៌ា និង​សម្រាប់​ពិភពលោក​ទាំង មូល។ បណ្តា​បស្ចិម​ប្រទេស​ទាំងនេះ​ភ័យ​ជំនួស​អ៊ីស្រាអែល ពីព្រោះ​ប្រធានាធិបតី​អៀរ៉ង់​ Mahmoud Ahmadinejad បាន​ប្រកាស​ហើយ​ប្រកាស​ទៀត​ថា ត្រូវតែ​កំទេច​អ៊ីស្រាអែល​និង​ លុប​បំបាត់​អ៊ីស្រាអែល​ចេញ​ពី​ផែនទី​ពិភពលោក។ ការពិត មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​ មាន​លេច​ឮ​ពាក្យ​សំដី​កោងកាច​បែប​នេះ​ពីសំណាក់​ថ្នាក់​ដឹកនាំ​អៀរ៉ង់។ នៅ​ក្នុង​ទសវត្សរ៍​ទី ៨០ ប្រមុខ​សាសនា​នៃ​ប្រទេស​អៀរ៉ង់ Ayatollah Khomeiny ក៍​ធ្លាប់​បាន​ប្រកាស​បែប​នេះ​ដែរ។
នៅ​ក្នុង​ទសវត្សរ៍​ទី​៥០ វរសេនីយឯក ណាស្សែរ(Nasser) អ្នក​គ្រប់គ្រង​ប្រទេស Egypte​សម័យ​នោះ ក៏​ធ្លាប់​បាន​ថ្លែង​ដែរ​ថា​ត្រូវតែ​លុបបំបាត់​អ៊ីស្រាអែល​ចេញ​ពី​ផែនទី​ ពិភពលោក។
មែនទែន​ទៅ ទោះជា អៀរ៉ង់​មាន​អាវុធ​នុយក្លេអ៊ែរ ក៏ អៀរ៉ង់​មិន​ឆ្គួត​រហូត​ដល់ទៅ​ហ៊ាន​ប្រើ​ អាវុធ​ប្រល័យ​លោក​នេះ ដើម្បី​វាយ​ប្រហារ​ទៅ​លើ អ៊ីស្រាអែល​ដែរ។ អ្នកណា​ក៏​យល់​ដែរ​ថា​ គ្រាប់បែក​បរមាណូ មិនមែន​ជា​អាវុធ​សម្រាប់​វាយ​ប្រហារ​ទេ តែ​សម្រាប់​ឃាត់​កុំ​ឲ្យ​ប្រទេស​សត្រូវ​វាយ​ប្រហារ​មក​លើ​ខ្លួន។ ម៉្លោះហើយ​បើ​អៀរ៉ង់​ហ៊ាន​ប្រើ​អាវុធ​នុយក្លេអ៊ែរ​វាយ ប្រហារ​ទៅ​លើ​អ៊ីស្រាអែល អៀរ៉ង់​ខ្លួន​ឯង​ក៏​នឹង​ច្បាស់​ជា​រលាយ​ដែរ ដ្បិត​អ៊ីស្រាអែល​ក៏​មាន​អាវុធ​នុយក្លេអ៊ែរ​ដូចគ្នា​ដែរ។
និយាយ​រួម អៀរ៉ង់​ក៏​អាច​នឹង​ក្លាយ​ទៅជា​មហា​អំណាច​នុយក្លេអ៊ែរ​មួយ ដែល​ចេះ​ទទួល​ខុស​ត្រូវដូច​ប៉ាគីស្តង់​ឬ​អ៊ីស្រាអែល​ដែរ។


No comments:

Post a Comment