(សិង្ហបុរី)៖ មេដឹកនាំពិភពលោក បានសម្ដែងការដឹងគុណ និងគោរពដល់វិញ្ញាណក្ខន្ធលោក Lee Kuan Yew បិតាស្ថាបនិកប្រទេសសិង្ហបុរី ដែលបានស្លាប់នៅថ្ងៃចន្ទម្សិលមិញនេះ។

ខាងក្រោមនេះគឺជាសារ និងសេចក្ដីកោតសរសើរដឹងគុណចំពោះលោក Lee Kuan Yew៖
០១) ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barak Obama បានកោតសរសើរលោក Lee Kuan Yew ដែលជាមេដឹកនាំមួយ មានចក្ខុវិស័យខ្ពស់ បម្រើយ៉ាងស្មោះត្រង់ដល់ប្រជាជន និងប្រទេសសិង្ហបុរី សម្រាប់ប្រយោជន៍សាធារណៈ។
០២) នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស David Cameron បាននិយាយថា មរណភាពរបស់លោក Lee Kuan Yew ជាមរណភាពដែលចារទុកនៅក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងបូរណភាពទឹកដីរបស់គាត់។ ចំណែកលោក Tony Blair អតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសវិញ បានថ្លែងថា សូមកោតសរសើរចំពោះការដឹកនាំប្រទេសរបស់លោក Lee Kuan Yew ដែលបានប្រើប្រាស់នយោបាយសម័យទំនើប រហូតធ្វើឲ្យសិង្ហបុរីក្លាយជាប្រទេសមួយដ៏អស្ចារ្យ។
០៣) នាយករដ្ឋមន្ត្រីកាណាដា លោក Stephen Harper បាននិយាយថា គាត់មានសេចក្ដីព្រួយបារម្ភ នៅពេលទទួលបានដំណឹងមរណភាពនេះ និងបានកើតសរសើរថា លោក Lee Kuan Yew ជាមេដឹកនាំមួយដែលគួរឲ្យគោរព្វ និងមានស្នាដៃ ដែលបានប្រែក្លាយប្រទេសសិង្ហបុរី ពីប្រទេសកំពុងអភិវឌ្ឍន៍ឲ្យទៅជាប្រទេស ដែលឈានមុខគេខាងហិរញ្ញវត្ថុ ការដឹកជញ្ជូន ការអប់រំ និងបច្ចេកវិទ្យា ជាពិសេសគឺជាប្រទេសមួយមានស្ថេរភាព និងរុងរឿងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
០៤) ប្រធានាធិបតីម៉ិកស៊ិក លោក Enrique Pena Nieto បានថ្លែងតាមរយៈ Twitter ថា លោកមានអារម្មណ៍សោកស្ដាយ នៅពេលទទួលបានដំណឹងមរណភាពរបស់លោក Lee Kuan Yew។
០៥) ប្រធានាធិបតីអាហ្គានីស្ថាន លោក Ashraf Ghani បាននិយាយថា លោកសោកស្ដាយចំពោះមរណភាពនេះ ប៉ុន្តែលោកសាទរ និងកោតសរសើរចំពោះ លោក Lee Kuan Yew ដែលជាមេដឹកនាំមួយដែលមានគំនិតអភិវឌ្ឍន៍ខ្ពស់ ហើយលោកនឹងចាំចង់ លោក Lee Kuan Yew ជារៀងរហូត។
០៦) នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Tony Abbott បាននិយាយថា លោកកោតសរសើរចំពោះបទបង្ហាញរបស់លោក Lee Kuan Yew ក្រោមប្រធានបទថា «តំបន់អាណាចក្រយក្សរបស់យើង»។ ចំណែកលោក Kevin Rudd អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី បាននិយាយថា លោក Lee Kuan Yew គឺជានាយករដ្ឋមន្ត្រីដ៏កម្ររកបានបំផុតក្នុងលោក។
០៧) លោកនាយករដ្ឋមន្រ្តីញូវែលសេឡង់ លោក John Key បាននិយាយថា លោក Lee Kuan Yew គឺជាមេដឹកនាំដ៏អស្ចារ្យសម្រាប់ប្រទេសសិង្ហបុរី និងសហគមន៍អន្តរជាតិ។
០៨) ប្រធានាធិបតីបារាំង លោក Francois Hollande បានថ្លែងថា លោកបានបាត់បង់មិត្តភ័ក្តិដ៏ល្អមួយ ជាមួយនឹងមរណភាពរបស់លោក Lee Kuan Yew៕
No comments:
Post a Comment