ក្នុង សាររំលែកទុក្ខផ្ញើរជូនប្រជាជនសិង្ហបុរី ប្រធានាធិបតី ស៊ី ជិនពីង បានថ្លែងថាលោក លី ក្វាន់យូ ជាមិត្តចាស់និងកម្សត់កម្ររបស់ប្រជាជនចិនយូរអង្វែងមកហើយ។ លោកបានបន្ថែមទៀតថា លោក លី ក្វាន់យូ ជាបុរសរដ្ឋ និងជាអ្នកយុទ្ធសាស្ត្រ ដ៏ចំណានម្នាក់ ដែលសហគមន៍អន្តរជាតិគោរពនិងទទួលស្គាល់។ ម្ស៉ាងចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចបច្ចុប្បន្នក៏ដោយសាររៀនពីលោក លី ក្វាន់យូដែរ។
ប្រធានាធិបតី ចិនលោក ស៊ី ជិនពីង បានចេញសាររំលែកទុក្ខមួយ ដើម្បីផ្ញើរជូនប្រជាជនសិង្ហបុរីក្រោយបាត់បង់មេដឹកនាំកំពូលនិងជា ស្ថាបនិករដ្ឋសិង្ហបុរីលោក លី ក្វាន់យូ។ លោក លី ក្វាន់យូ បានទទួលមរណភាពកាលពីម្សិលមិញដោយសារលោកមានជំងឺសួត ស្ថិតក្នុងវ័យ ៩១ឆ្នាំ។ សាររំលែកទុក្ខរបស់ប្រធានាធិបតីចិននោះត្រូវបានគេផ្ញើរជូនទៅកាន់ ប្រធានាធិបតីសិង្ហបុរីលោក Tony TanKeng Yamកាលពីម្សិលមិញនេះ។
ក្នុង សាររំលែកទុករបស់ប្រមុខរដ្ឋចិន លោក ស៊ី ជិនពីង បានថ្លែងថា លោក លី ក្វាន់យូ ជាមិត្តចាស់ និងជាមិត្តកម្សត់កម្ររបស់ប្រជាជនចិនតាំងពីយូរមកហើយ។ តាមពិតទៅបើនិយាយពីបញ្ហាប្រវត្តិសាស្ត្រ ចិនបានរៀនសូត្រច្រើនណាស់ពីប្រទេសសិង្ហបុរី និងរបៀបរបបដឹកនាំសេដ្ឋកិច្ច និងនយោបាយរបស់លោក លី ក្វាន់យូ។
អំឡុង ទសវត្សទី ៧០ លោក លីក្វាន់យូរបានអញ្ជើញទៅទស្សនកិច្ចនៅក្នុងប្រទេសចិន ដោយលោកបានជួបជាមួយមេដឹកនាំចិនលោក តេង ស៊ាវពីង។ ហើយទសវត្សទី ៨០ លោក តេង ស៊ាវពីង ដែលជាប្រមុខរដ្ឋចិននោះ បានអញ្ជើញទៅទស្សនកិច្ចនៅក្នុងប្រទេសសិង្ហបុរី ដោយលោកបានឃើញពីគុណសម្បតិ្តនៃការធ្វើទំនើបកម្ម និងបើកចំហសេដ្ឋកិច្ចរបស់សិង្ហបុរី។ ក្រោយមកគេសង្កេតឃើញលោក តេង ស៊ាវពីងបានចាប់ផ្តើមធ្វើកំណែទម្រង់សេដ្ឋកិច្ចរបស់ខ្លួនទៅជា សេដ្ឋកិច្ចទីផ្សាសេរី ទោះជានយោបាយបិទក៏ដោយ។ ដោយសារផ្លាស់ប្តូរមកជាសេដ្ឋកិច្ចបើកចំហ បែបនេះហើយ ទើបបានជាសេដ្ឋកិច្ចចិនរីកលូតលាស់រហ័ស រហូតក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកថែមទៀត។
លោក ស៊ី ជីនពីង បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី ផងដែរ ដោយលោកជាមេដឹកនាំម្នាក់ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់ ចំណងមិត្តភាពនិងសហប្រតិបត្តិការជាមួយរដ្ឋាភិបាលចិនតាំងពីកកើតរដ្ឋ សិង្ហបុរីមកនោះ។ បើគ្មានវត្តមានរបស់លោក លី ក្វាន់យូទេនោះ ចំណងការទូតនិងទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរក៏មិនល្អប្រសើរ និងស៊ីជម្រៅដូចពេលបច្ចុប្បន្ននេះដែរ។ លោក លី ក្វាន់យូ បានចំណាយពេលស្ទើតែពេញមួយជីវិតរបស់លោក ក្នុងការដឹកនាំនិងប្រែក្លាយរដ្ឋមួយដែលក្រីក្របំផុតមួយទៅជារដ្ឋ ដែលរីកចម្រើននិងមានអភិវឌ្ឍន៍បំផុតនៅលើពិភពលោក។ ក្រៅពីជាបុរសរដ្ឋដែលកម្រមាន លោកក៏ជាមេដឹកនាំគំរូមួយសម្រាប់ពិភពលោកទាំងមូលដែលគួរយកតម្រាប់ តាម។
ប្រធានាធិបតីចិនខាងលើក៏បានបង្ហាញក្តីគោព និងសោកស្តាយចំពោះការបាត់បង់យ៉ាងធំធេងរបស់ប្រជាជនសិង្ហបុរី និងបងប្អូនក្រុមគ្រួសាររបស់លោក លី ក្វាន់យូផ្ទាល់។ លោកបានអធិប្បាយថា លោក លី ក្វាន់យូ មិនត្រឹមតែជាវីរៈបុររបស់ប្រជាជនសិង្ហបុរីប៉ុណ្ណោះទេ លោកក៏ត្រូវសហគមន៍អន្តរជាតិគោរព និងទទួលស្គាល់ជាបុរសរដ្ឋ និងអ្នកយុទ្ធសាស្ត្រដ៏ប៉ិនប្រសប់មិនងាយមានឡើយ៕
http://thmeythmey.com/?page=detail&ctype=article&id=24657&lg=kh
No comments:
Post a Comment